មន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានសភាកម្ពុជាចូលរួមសន្និសីទស្រាវជ្រាវ និងបណ្ណាល័យនៅប្រទេសក្រិច__ ឯកឧត្តម សួស យ៉ារ៉ា ផ្តល់អនុសាសន៍ពីការងារទំនាក់ទំនងអន្តរជាតិដល់និស្សិតសាលាភូមិន្ទរដ្ឋបាល__ សេចក្តីជូនដំណឹង អំពីការរៀបចំវេទិកាសភា​ ស្តីពី​ “តួនាទីសភា​ ដើម្បីសម្រេចបានគោលដៅ​ ក្នុងការការពារ​ និងគ្រប់គ្រងជំងឺមិនឆ្លង​ ក្នុងក្របខ័ណ្ឌ​ នៃគោលដៅអភិវឌ្ឍន៍​ ប្រកបដោយចីរភាព”__ សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភាកម្ពុជាអបអរសាទរដែលរដ្ឋាភិបាលកម្ពុជា-នេប៉ាល់ជំរុញកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម រវាងប្រទេសទំាងពីរ
សម្តេចប្រធានរដ្ឋសភាកម្ពុជាអបអរសាទរដែលរដ្ឋាភិបាលកម្ពុជា-នេប៉ាល់ជំរុញកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម រវាងប្រទេសទំាងពីរ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/15/2019 12:55:50 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងក្តីអបអរសាទរ ដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសនេប៉ាល់ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឲ្យរីកចម្រើនគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍវិស័យកសិកម្មជាដើម។

ឯកឧត្តម ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់  បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ខណៈឯកឧត្តមនាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៣​ ដល់ថ្ងៃទី១៥ ខែឧសភា​ ឆ្នាំ២០១៩។

នៅពេលអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ២០១៩ ឯកឧត្តម ខេ ភី សាម៉ា អូលី បានជួប ពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខា លើឯកសារចំនួន២ ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យពាណិជ្ជកម្ម។

ក្នុងនាមរដ្ឋសភា​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគំាទ្រដល់ការចុះកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា​ និងនេប៉ាល់។​ សម្តេចមានជំនឿមុតមំាថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តី ប្រទេសទំាងពីរ នឹងបង្កើននូវកិច្ចសហប្រតិបត្តិការទ្វេភាគី យ៉ាងជិតស្និទ្ធ ដើម្បីឧត្តម ប្រយោជន៍រួម នៃប្រជាជាតិយើងទំាងសងខាង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ខេ ភី សាម៉ា អូលី និងណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយករដ្ឋមន្រ្តី នាពេលនេះ ពិតជាបានផ្តល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងបានឆ្លុះបញ្ចំាងពីការបន្ តពង្រឹងពង្រីកនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ កម្ពុជា-នេប៉ាល់ ដែលមានតាំងពីយូរណាស់មកហើយ ឱ្យកាន់តែ ប្រសើរឡើងថែមទៀត។

ព្រះរាជាណាចក្រកម្ពុជានិង ប្រទេសនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាតំាងពីដើមទសវត្សឆ្នាំ៦០ ហើយបានអាក់ខាន ក្នុងអំឡុងពេល ប្រទេសកម្ពុជា ធ្លាក់ក្នុងគ្រោះមហន្តរាយដោយសង្រ្គាមស៊ីវិល។ ប្រទេសទំាងពីរ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ក្នុងឆ្នាំ១៩៩៩ ។
ឯកឧត្តម ខេ ភី សាម៉ា អូលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចប្រធានរដ្ឋសភា បានចំណាយពេលវេលា ដ៏មមាញឹក ទទួលជួបសវនាការជាមួយឯកឧត្តមនិងគណៈប្រតិភូ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងជីវភាពពលរដ្ឋជាលំដាប់។ ឯកឧត្តម​ ខេ ភី សាម៉ា អូលី បានលើកឡើងពីកិត្តិសព្ទរបស់ សម្តេចប្រធានរដ្ឋសភា ថាជាឥស្សរជនដ៏សំខាន់មួយរូប ដែលបានពលីកម្មយ៉ាងធំធេង ដើម្បីប្រទេសជាតិ តំាងពីដើមរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។

ឯកឧត្តម ខេ ភី សាម៉ា អូលី មានប្រសាសន៍ថា ប្រទេសកម្ពុជានិងប្រទេសនេប៉ាល់ មានរបបសភាពីរថ្នាក់ដូចគ្នា។ នៅក្នុងពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាប្រទេសទំាងពីរ ឯកឧត្តម ខេ ភី សាម៉ា អូលី បានសន្យាថានឹងបង្កើតក្រុមមិត្តភាពរដ្ឋសភានេប៉ាល់-កម្ពុជា ឲ្យបានឆាប់ៗនេះ។ ជាមួយគ្នានេះ ឯកឧត្តម នាយករដ្ឋមន្រ្តី បានជម្រាបសម្តេចប្រធានរដ្ឋសភា ផងដែរថា នេប៉ាល់នឹងជំរុញឲ្យមានជើងហោះហើរ ត្រង់រវាងប្រទេសទំាងពីរ ដើម្បីឲ្យប្រជាជននិងប្រជាជន នៃប្រទេសទំាងពីរ កាន់តែជិតស្និទ្ធគ្នា។ ជិតស្និទ្ធដោយហេតុថាកម្ពុជាជាប្រទេស កាន់ព្រះពុទ្ធសាសនា ហើយប្រទេសនេប៉ាល់ជាប្រទេសដែលជាកន្លែងកំណើតរបស់ព្រះពុទ្ធ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន