មន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានសភាកម្ពុជាចូលរួមសន្និសីទស្រាវជ្រាវ និងបណ្ណាល័យនៅប្រទេសក្រិច__ ឯកឧត្តម សួស យ៉ារ៉ា ផ្តល់អនុសាសន៍ពីការងារទំនាក់ទំនងអន្តរជាតិដល់និស្សិតសាលាភូមិន្ទរដ្ឋបាល__ សេចក្តីជូនដំណឹង អំពីការរៀបចំវេទិកាសភា​ ស្តីពី​ “តួនាទីសភា​ ដើម្បីសម្រេចបានគោលដៅ​ ក្នុងការការពារ​ និងគ្រប់គ្រងជំងឺមិនឆ្លង​ ក្នុងក្របខ័ណ្ឌ​ នៃគោលដៅអភិវឌ្ឍន៍​ ប្រកបដោយចីរភាព”__ សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អាជ្ញាធរខេត្តព្រះវិហារជម្រាបជូនគណៈប្រតិភូរដ្ឋសភាពីភាពរីកចម្រើនរបស់ខេត្តព្រះវិហារ ពិសេសលើវិស័យទេសចរណ៍ និងវិស័យអប់រំ
អាជ្ញាធរខេត្តព្រះវិហារជម្រាបជូនគណៈប្រតិភូរដ្ឋសភាពីភាពរីកចម្រើនរបស់ខេត្តព្រះវិហារ ពិសេសលើវិស័យទេសចរណ៍ និងវិស័យអប់រំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/13/2019 3:50:23 AM )

នៅក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថា ខេត្តព្រះវិហារគឺជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិមួយ ដ៏សំខាន់ ដែលមានកន្លែងទស្សនាកំសាន្តចំនួន១៧កន្លែង ដូចជាប្រាសាទវិហារ ប្រាសាទកោះកេរ ប្រាសាទព្រះខ័ន កំពង់ស្វាយ ទឹកធ្លាក់ព្រះនិមិ្មត ទឹកធ្លាក់តេជោបុស្សស្បូវ ទឹកធ្លាក់ភ្នំត្បែង និងសហគមន៍ត្មាតប៉ើយជាដើម។ ឯកឧត្ដមមានប្រសាសន៍បន្តថា នៅក្នុងឆ្នាំ២០១៨ ខេត្តបានទទួលភ្ញៀវ ទេសចរណ៍៤៣១.១០៩នាក់ ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ មានការកើនឡើង ៣,៦២% ក្នុងនោះភ្ញៀវទេសចរណ៍ជាតិ ៣៧៣.៦១៤នាក់ ភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៥៧.៤៩៥នាក់។

ចំពោះវិស័យអប់រំវិញ ឯកឧត្ដមអភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា នៅក្នុងខេត្តព្រះវិហារ មានអគារសិក្សាគ្រប់កំរិតចំនួន៣៧៩កន្លែង ស្មើនឹង ១.៩២៩បន្ទប់។ រីឯលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០១៧-២០១៨ មានបេក្ខជនសរុប ១.៣៣៣នាក់ បានប្រឡងជាប់ ចំនួន១.១៦៥នាក់។

ដោយឡែកវិស័យផ្សេងៗទៀត អាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ បានខិតខំប្រឹងប្រែងអនុវត្តទៅតាមគោលនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលទទួលបាននូវប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតំរូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ក្រោយពីបានស្តាប់របាយការណ៍របស់អាជ្ញាធរខេត្តក៏ដូចជាលោក លោកស្រី ជាប្រធានមន្ទីរជំនាញពាក់ព័ន្ធរួចមក ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែង កោតសរសើរនឹងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្ត ទុកដាក់បំពេញការងារ និងអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងភាពជោគជ័យនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានស្នើអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវខិតខំបន្ថែមទៀតក្នុងការបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

ឯកឧត្តមក៏បានមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារនូវបូរណភាពទឹកដី និងរក្សាសុខ សន្តិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អ នៅតាមខ្សែបន្ទាត់ព្រំដែន។

នៅវេលារសៀលថ្ងៃដដែលនេះដែរ គណ:ប្រតិភូដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧នៃរដ្ឋសភា ក៏បានអញ្ជើញ ទស្សនកិច្ច និងជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅអនុវិទ្យាល័យត្បែងមានជ័យផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន