មន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានសភាកម្ពុជាចូលរួមសន្និសីទស្រាវជ្រាវ និងបណ្ណាល័យនៅប្រទេសក្រិច__ ឯកឧត្តម សួស យ៉ារ៉ា ផ្តល់អនុសាសន៍ពីការងារទំនាក់ទំនងអន្តរជាតិដល់និស្សិតសាលាភូមិន្ទរដ្ឋបាល__ សេចក្តីជូនដំណឹង អំពីការរៀបចំវេទិកាសភា​ ស្តីពី​ “តួនាទីសភា​ ដើម្បីសម្រេចបានគោលដៅ​ ក្នុងការការពារ​ និងគ្រប់គ្រងជំងឺមិនឆ្លង​ ក្នុងក្របខ័ណ្ឌ​ នៃគោលដៅអភិវឌ្ឍន៍​ ប្រកបដោយចីរភាព”__ សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសពមាតា ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា
អគ្គលេខាធិការដ្ឋានរដ្ឋសភាចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសពមាតា ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/11/2019 6:42:43 AM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ណាយ សោភាត់ ដែលត្រូវជាមាតា ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្ត​មណ្ឌលខេត្តត្បូងឃ្មុំ និងជានាយកខុទ្ទកាល័យ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅគេហដ្ឋានសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ឧបាសិកា ណាយ សោភាត់ បានទទួលមរណភាពកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ ។ ឯកឧត្តម ឡេង ប៉េងឡុង និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារ ឯកឧត្តម កែវ ពិសិដ្ឋ

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន