មន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានសភាកម្ពុជាចូលរួមសន្និសីទស្រាវជ្រាវ និងបណ្ណាល័យនៅប្រទេសក្រិច__ ឯកឧត្តម សួស យ៉ារ៉ា ផ្តល់អនុសាសន៍ពីការងារទំនាក់ទំនងអន្តរជាតិដល់និស្សិតសាលាភូមិន្ទរដ្ឋបាល__ សេចក្តីជូនដំណឹង អំពីការរៀបចំវេទិកាសភា​ ស្តីពី​ “តួនាទីសភា​ ដើម្បីសម្រេចបានគោលដៅ​ ក្នុងការការពារ​ និងគ្រប់គ្រងជំងឺមិនឆ្លង​ ក្នុងក្របខ័ណ្ឌ​ នៃគោលដៅអភិវឌ្ឍន៍​ ប្រកបដោយចីរភាព”__ សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ថ្លែងកោតសរសើរចំពោះទីប្រឹក្សាច្បាប់ និងកិច្ចការសភា ដែលបានជួយគាំទ្រ និងអភិវឌ្ឍន៍សមត្ថភាពមន្រ្តី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ថ្លែងកោតសរសើរចំពោះទីប្រឹក្សាច្បាប់ និងកិច្ចការសភា ដែលបានជួយគាំទ្រ និងអភិវឌ្ឍន៍សមត្ថភាពមន្រ្តី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/7/2019 9:53:44 PM )

នៅក្នុងឱកាសអនុញ្ញាតឲ្យ លោក ន័រប៊ឺត ហ្វាយហ្គ័រ (Nortbert Feige) ទីប្រឹក្សាច្បាប់ និងកិច្ចការសភា ដែលបានចប់អាណត្តិ ចូលជួបសម្ដែង ការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា បានមាន ប្រសាសន៍ថ្លែងកោតសរសើរ អរគុណចំពោះការចូលរួមវិភាគទានដ៏ថ្លៃថ្លារបស់ លោក ន័រប៊ឺត ក្នុងការជួយគាំទ្រ និងអភិវឌ្ឍន៍សមត្ថភាពមន្រ្តី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាពិសេស មន្ត្រីស្រាវជ្រាវ និងការងារគណ:កម្មការជំនាញមួយចំនួនក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។

ឯកឧត្តមបណ្ឌិតអនុប្រធានទី១រដ្ឋសភាបានមានប្រសាសន៍បន្តថា កិច្ចខិតខំប្រឹងប្រែងរបស់លោកកន្លងមកគឺពិតជាមានតម្លៃ ជាក់ស្ដែងកាលពីពេល ថ្មីៗកន្លងមកនេះ សភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក APPF នៅលើទឹកដីអង្គរនៃខេត្ត សៀមរាប វាជាសមិទ្ធផល និងការរួមចំណែកដ៏សំខាន់របស់លោក ដែលបានជួយគាំទ្រ និងអភិវឌ្ឍន៍ សមត្ថភាពមន្រ្តីផ្នែកស្រាវជ្រាវ នៃអគ្គលេខា- ធិការដ្ឋានរដ្ឋសភានេះដែរ។ លោកក៏បានជួយដល់ក្រុមការងារខ្លឹមសារនៃកិច្ចប្រជុំ បានរួមចំណែកធ្វើឲ្យកិច្ចប្រជុំនេះទទួលបានជោគជ័យ និងមាន ការកោតសរសើរយ៉ាងខ្លាំងពីប្រតិភូចូលរួមទាំងអស់។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍បន្តថា ក្នុងរយៈពេលប្រាំឆ្នាំកន្លងមក ដែលលោកបានមកធ្វើជាទីប្រឹក្សាច្បាប់ និងកិច្ចការសភា លោកពិតជាបានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលសំខាន់ៗជាច្រើន ដែលរដ្ឋសភាកម្ពុជាបានកត់ត្រាទុក ហើយសង្ឃឹមថាចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗ ដែលលោកបានចែករំលែកដល់សហការី និងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងត្រូវបានយកមកអនុវត្ត និងអភិវឌ្ឍន៍កាន់តែប្រសើរថែមទៀត។

លោក ន័រប៊ឺត ហ្វាយហ្គ័រ បានមានប្រសាសន៍ជម្រាបឯកឧត្តមបណ្ឌិតអនុប្រធានទី១រដ្ឋសភាថា កាលពី៥ឆ្នាំមុន លោកសង្កេតឃើញថា ការស្រាវជ្រាវ ពីកិច្ចការសភាមានការលំបាក ហើយលោកក៏បានរួមចំណែកសហការជួយលើកិច្ចការងារស្រាវជ្រាវនេះសម្រាប់សភាកម្ពុជា។ លោកមានការពេញចិត្ត យ៉ាងខ្លាំងចំពោះភាពរីកចម្រើនលើការងារស្រាវជ្រាវសភានេះ។ លោកសង្ឃឹមថា មន្ត្រីស្រាវជ្រាវដែលបានអភិវឌ្ឍន៍សមត្ថភាពកន្លងមក នឹងខិតខំបន្ត ការងារស្រាវជ្រាវនេះកាន់តែសកម្មថែមទៀត ដើម្បីឲ្យសភាកម្ពុជាមានឯកសារកាន់តែសម្បូរបែប។

លោកក៏បានថ្លែងអំណរគុណចំពោះសហការីកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលតែងតែជួយសម្របសម្រួលដល់ ការបំពេញការងាររបស់លោកកន្លងមកបានយ៉ាងល្អប្រសើរផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន