មន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានសភាកម្ពុជាចូលរួមសន្និសីទស្រាវជ្រាវ និងបណ្ណាល័យនៅប្រទេសក្រិច__ ឯកឧត្តម សួស យ៉ារ៉ា ផ្តល់អនុសាសន៍ពីការងារទំនាក់ទំនងអន្តរជាតិដល់និស្សិតសាលាភូមិន្ទរដ្ឋបាល__ សេចក្តីជូនដំណឹង អំពីការរៀបចំវេទិកាសភា​ ស្តីពី​ “តួនាទីសភា​ ដើម្បីសម្រេចបានគោលដៅ​ ក្នុងការការពារ​ និងគ្រប់គ្រងជំងឺមិនឆ្លង​ ក្នុងក្របខ័ណ្ឌ​ នៃគោលដៅអភិវឌ្ឍន៍​ ប្រកបដោយចីរភាព”__ សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា៣១នាក់ ទទួលបានជំនាញស្រាវជ្រាវកិច្ចការសភា ក្រោយបញ្ចប់ការសិក្សារយៈពេល១ឆ្នាំ
មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា៣១នាក់ ទទួលបានជំនាញស្រាវជ្រាវកិច្ចការសភា ក្រោយបញ្ចប់ការសិក្សារយៈពេល១ឆ្នាំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/7/2019 6:55:38 PM )

មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាចំនួន៣១នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញស្រាវជ្រាវកិច្ចការសភា ដែលមានរយៈពេលសិក្សា ១៥៦ម៉ោង ក្នុង១ឆ្នាំ ដោយជោគជ័យ។

ពិធីបិទវគ្គសិក្សា និងការចែកវិញ្ញាបនបត្របានប្រារព្ធធ្វើនៅសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា។ វគ្គបណ្តុះបណ្តាលនេះ បានបង្កើតឡើងដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រោមជំនួយឧបត្ថម្ភរបស់អង្គការ សហប្រតិបត្តិការអាល្លឺម៉ង់(GIZ)។

ឯកឧត្តម ប៉ែន ប្រាកដ អគ្គនាយករងនៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ បានលើកឡើងថា វគ្គសិក្សានេះ បានផ្តល់ឱកាសដល់សិក្ខាកាម បានសិក្សាទ្រឹស្តី និងអនុវត្តការងារក្នុងពេលតែមួយ។ ជារួមវគ្គសិក្សានេះ បានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ សម្រាប់មន្រ្តីយកទៅអនុវត្ត ក្នុងការងារផ្ទាល់បាន។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ បានចាប់ផ្តើម ពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨មក។ នៅក្នុងរយៈពេលសិក្សា គឺស្របពេលដែលសភាកម្ពុជា ត្រៀមរៀបចំទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) ផងដែរ។ ដូច្នេះការងារសិក្សាលើផ្នែកស្រាវជ្រាវ កិច្ចការសភានេះ បានផ្សារភ្ជាប់នឹងការអនុវត្ត ដោយបានផ្តល់ឱកាសដល់សិក្ខាកាមធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងឯកសារ សម្រាប់កិច្ចប្រជុំ APPF នេះតែម្តង។

មានប្រសាសន៍ក្នុងពិធីបិទវគ្គសិក្សានេះ ឯកឧត្តម ឡេង ប៉េងឡុង បានគាំទ្រចំពោះវគ្គបណ្តុះបណ្តាលនេះ។ ឯកឧត្ដមបានលើកឡើងថាការ បណ្តុះបណ្តាលជំនាញស្រាវជ្រាវនេះ នឹងក្លាយជាប្រភពធនធានថ្មីមួយ ជួយជំរុញប្រសិទ្ធភាពការងារអគ្គលេខាធិការដ្ឋានរដ្ឋសភាកាន់តែខ្ពស់ឡើង។

ឯកឧត្តមអគ្គលេខាធិការ បានស្នើដល់មន្រ្តីទាំងអស់ ត្រូវបន្តខិតខំសិក្សា និងស្រាវជ្រាវបន្ថែមទៀត ដើម្បីឆ្លើយតបតម្រូវការខាងឯកសារនានារបស់ ស្ថាប័ន៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន