សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នឹងបន្តសម័យប្រជុំលើកទី១​ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍​ ៦កើត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃអង្គារ​ ទី១១​ ខែធ្នូ​ ឆ្នាំ២០១៨__ រដ្ឋសភានឹងពិភាក្សាសេចក្តីស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយនៅថ្ងៃទី១៣ធ្នូនេះ__ ឯកឧត្តម ហ៊ុន ណេង ផ្តាំផ្ញើកងកម្លាំងថា÷ កិច្ចប្រជុំលើកទី២៧ APPF ជាមុខមាត់កម្ពុជាទាំងមូល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ របស់ សមាជិក​ សមាជិការដ្ឋសភា​ ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ​ និងបំណុល ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ស ថេង
ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ស ថេង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/31/2018 9:16:54 PM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានដឹកនាំថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ស ថេង នៅព្រឹកថ្ងៃទី១ ខែសីហា​ ឆ្នាំ ២០១៨ នៅគេហដ្ឋានសព ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាពកាលពីថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ។

នៅក្នុងសារលិខិតរំលែកទុក្ខជូនចំពោះក្រុមគ្រួសារសព បានលើកឡើងថា ឯកឧត្តម ស ថេង ជាកុលបុត្រដ៏ឆ្នើមមួយរូប​ ដែលបានចូលរួមចំណែកយ៉ាង សកម្មជាមួយរាជរដ្ឋាភិបាល ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ នាពេលកន្លងមក ព្រមទាំងបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា នៅគ្រប់កាលៈទេសៈ ក្នុងការបម្រើនិងអភិវឌ្ឍន៍ជាតិ មាតុភូមិរហូតមក។

សារលិខិតរបស់ ឯកឧត្តម ឡេង ប៉េងឡុង បានគូសបញ្ជាក់ថា មរណភាពរបស់ ឯកឧត្តម ស ថេង គឺជាការបាត់បង់កុលបុត្រស្នេហាជាតិមួយរូប និងជាការ បាត់បង់ស្វាមី ឪពុក និងជីតាដ៏មានព្រហ្មវិហារធម៌ម្នាក់៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន