ឯកឧត្តម ហ៊ុន ម៉ានី ចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់មន្ទីរជំនាញពាក់ព័ន្ធ នៅខេត្តបន្ទាយមានជ័យ__ គណៈប្រតិភូAPPF កោតសរសើរប្រាង្គ​ប្រាសាទក្នុងតំបន់អង្គររបស់កម្ពុជាថា ពិតជាល្អគ្មានពីរលើលោក__ អនុប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ីសរសើរខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅកម្ពុជា__ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បន្តដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី២ នៃកិច្ចប្រជុំAPPF លើកទី២៧ ដោយបន្តការពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម__ សម្តេចប្រធានរដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយអនុប្រធានសភាតំណាងប្រជាជនចិន__ លោកជំទាវ ឃួន សុដារី៖ វត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋម៉ិកស៊ិចនៅពេលនេះ ជាស្ពានផ្សារភ្ជាប់រវាងអាមេរិចឡាទីន និងអាស៊ី-ប៉ាស៊ីហ្វិក__ កិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំAPPF លើកទី២៧ ផ្ដោតការពិភាក្សាគ្នាលើវិស័យនយោបាយ និងសន្តិសុខ__ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកអង្គរ ខេត្តសៀមរាប__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កាតព្វកិច្ច APPF បង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ__ សម្ដេច ហេង សំរិន៖ គោលបំណងរួមរបស់APPF គឺការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឱ្យទៅជាតំបន់មួយដែលមានសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុមរមនា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិកសភាស្រ្តី APPF ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ__ លោកជំទាវ ឃួន សុដារី ទទួលជួបសវនាការជាមួយគណៈប្រតិភូសភាជាន់ខ្ពស់សភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី__ ឯកឧត្ដម ឡេង ប៉េងឡុង ផ្ដល់ព័ត៌មានបន្ថែមដល់ក្រុមជំនួយការគណៈប្រតិភូសមាជិក(APPF) ទាំងអស់ អំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF)លើកទី២៧__ រដ្ឋសភាកម្ពុជាឡាវចុះអនុស្សរណៈយោគយល់ពង្រឹងកិច្ចសហប្រតិបត្តិការ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧__ គណៈប្រតិភូបរទេសបានអញ្ជើញមកដល់កម្ពុជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27)__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបួងសួងសូមម្ចាស់ទឹកដីអង្គរឲ្យដំណើរការកិច្ចប្រជុំលើកទី២៧ APPF ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កាកបាទក្រហមខេត្តកំពង់ធំ ទទួលថវិកាមនុស្សធម៌ជិត១៥ម៉ឺនដុល្លារ​ ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី១៥៥
កាកបាទក្រហមខេត្តកំពង់ធំ ទទួលថវិកាមនុស្សធម៌ជិត១៥ម៉ឺនដុល្លារ​ ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី១៥៥
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/6/2018 7:51:26 PM )

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានទទួលការបរិច្ចាគថវិកាពីសប្បុរសជនជិត១៥ម៉ឺនដុល្លារ នៅក្នុងការប្រារព្ធពិធីអបអរ សាទរខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨ នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែឧសភា​ ឆ្នាំ២០១៨ នៅសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។

ការប្រារព្ធខួបកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី១៥៥ បានធ្វើឡើងក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល”។ ពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត​ ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានមន្រ្តីរាជការ សប្បុរសជនជាតិ អន្តរជាតិប្រមាណ១ពាន់នាក់ចូលរួម ។

នៅក្នុងពិធីនេះ ឯកឧត្តម សុខ លូ បានអានរបាយការណ៍សកម្មភាពសាខាកាកបាទក្រហម ខេត្តកំពង់ធំ ឆ្នាំ២០១៧-២០១៨ និងសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធានកាកបាទក្រហមកម្ពុជា។ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជាក៏ដូច ជាសាខា អនុសាខា បាននឹងកំពុងធ្វើសកម្មភាពមនុស្សធម៌នៅគ្រប់ទីកន្លែង ដើម្បីសម្រាលការលំបាក និងជួយដល់អ្នករងគ្រោះ នឹងងាយរងគ្រោះ គ្រប់ប្រភេទ។ សកម្មភាពនេះ មិនត្រឹមជាកម្លាំងមនុស្សធម៌ដ៏ធំ​ និងសកម្មនោះទេ តែបានបណ្តុះ និងពង្រីកនូវឧត្ដមគតិមនុស្សធម៌ លើកកម្ពស់វប្បធម៌ ចែករំលែក បំផុសកំលាំងចូលរួមជាស្មារតី ថវិកា និងសម្ភារៈផ្សេងៗ ឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងការជួយសង្រ្គោះជនរងគ្រោះ និងងាយ រងគ្រោះ។

ឯកឧត្តម សុខ​ លូ បានមានប្រសាសន៍ថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចូលរួមជាមួយកាកបាទក្រហមកម្ពុជាយ៉ាងសកម្មក្នុងការជួយ សង្គមជាតិ តាមរយៈកម្លាំងមនុស្សធម៌ដ៏សំខាន់ ដែលជាបេសកកម្មរបស់កាកបាទក្រហមកម្ពុជានោះ។

ឯកឧត្ដមបណ្ឌិត​ ងួន ញ៉ិល បានមានប្រសាសន៍លើកឡើងថា ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់។ ឯកឧត្តមបានបន្តថា កម្លាំងបណ្តាញអ្នកស័្មគ្រចិត្តដែលកំពុងមាននៅគ្រប់ទីកន្លែងរបស់កាកបាទក្រហមកម្ពុជា បានជួយសង្គ្រោះពលរដ្ឋដោយគោរព តាមគោលការណ៍គ្រឹះ៧ចំនុចរួមមាន ភាពមនុស្សធម៌ ភាពមិនលម្អៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស័្មគ្រចិត្ត ឯកភាព និងសកលភាព។

ឯកឧត្ដមអនុប្រធានទី២រដ្ឋសភា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្ដីថ្លែងការណ៍ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ក្នុងអង្គមិទ្ទិញអបអរខួបទី១៥៥ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភា ដែលបានរំលេច ឡើងអំពីតួនាទីមិនអាចខ្វះបានរបស់កាកបាទក្រហមកម្ពុជាក្នុងវិស័យមនុស្សធម៌នៅកម្ពុជា ក្នុងការជួយ និងការផ្តល់នូវសេចក្ដីសង្ឃឹមដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតដែលត្រូវការជំនួយ​ និងការគាំទ្រចាំបាច់​ ដើម្បីរួមចំណែកការងារមនុស្សធម៌​ និងសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បានអបអរសាទរ​ និងសូមវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលមនុស្សធម៌ទាំងឡាយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សម្រេចបានក្នុងឆ្នាំ២០១៧កន្លងទៅ​ បានដើរស្របតាមសូចនាករនានាដែលបានរំលេចឡើងនៅក្នុងផែនការយុទ្ធសាស្ត្រ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា។

មុនបញ្ចប់សន្ទរកថានៅក្នុងពិធីនេះ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បានស្នើដល់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ​ ធ្វើការ អំពាវនាវដល់សប្បុរសជនក្នុងខេត្ត ឲ្យបន្តសកម្មភាពចូលរួមឧបត្ថម្ភទាំងធនធាន​ សម្ភារៈ​ និងថវិកា​ ដើម្បីទ្រទ្រង់ដល់សកម្មភាពសង្គ្រោះជនរងគ្រោះ ដោយគ្រោះមហន្តរាយនានារបស់កាកបាទក្រហមកម្ពុជា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន