ឯកឧត្តម ហ៊ុន ម៉ានី ចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់មន្ទីរជំនាញពាក់ព័ន្ធ នៅខេត្តបន្ទាយមានជ័យ__ គណៈប្រតិភូAPPF កោតសរសើរប្រាង្គ​ប្រាសាទក្នុងតំបន់អង្គររបស់កម្ពុជាថា ពិតជាល្អគ្មានពីរលើលោក__ អនុប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ីសរសើរខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅកម្ពុជា__ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បន្តដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី២ នៃកិច្ចប្រជុំAPPF លើកទី២៧ ដោយបន្តការពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម__ សម្តេចប្រធានរដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយអនុប្រធានសភាតំណាងប្រជាជនចិន__ លោកជំទាវ ឃួន សុដារី៖ វត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋម៉ិកស៊ិចនៅពេលនេះ ជាស្ពានផ្សារភ្ជាប់រវាងអាមេរិចឡាទីន និងអាស៊ី-ប៉ាស៊ីហ្វិក__ កិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំAPPF លើកទី២៧ ផ្ដោតការពិភាក្សាគ្នាលើវិស័យនយោបាយ និងសន្តិសុខ__ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកអង្គរ ខេត្តសៀមរាប__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កាតព្វកិច្ច APPF បង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ__ សម្ដេច ហេង សំរិន៖ គោលបំណងរួមរបស់APPF គឺការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឱ្យទៅជាតំបន់មួយដែលមានសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុមរមនា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិកសភាស្រ្តី APPF ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ__ លោកជំទាវ ឃួន សុដារី ទទួលជួបសវនាការជាមួយគណៈប្រតិភូសភាជាន់ខ្ពស់សភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី__ ឯកឧត្ដម ឡេង ប៉េងឡុង ផ្ដល់ព័ត៌មានបន្ថែមដល់ក្រុមជំនួយការគណៈប្រតិភូសមាជិក(APPF) ទាំងអស់ អំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF)លើកទី២៧__ រដ្ឋសភាកម្ពុជាឡាវចុះអនុស្សរណៈយោគយល់ពង្រឹងកិច្ចសហប្រតិបត្តិការ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧__ គណៈប្រតិភូបរទេសបានអញ្ជើញមកដល់កម្ពុជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27)__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបួងសួងសូមម្ចាស់ទឹកដីអង្គរឲ្យដំណើរការកិច្ចប្រជុំលើកទី២៧ APPF ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភា និងមន្រ្តីរាជការជូនពរ ឯកឧត្ដមអនុប្រធានទាំងពីរនៃរដ្ឋសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
សមាជិករដ្ឋសភា និងមន្រ្តីរាជការជូនពរ ឯកឧត្ដមអនុប្រធានទាំងពីរនៃរដ្ឋសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/9/2018 1:23:45 AM )

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំចរ សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ឯកឧត្តម ឈាង វុន និង ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានដឹកនាំសមាជិកសមាជិការដ្ឋសភា ចូលជូនពរ ឯកឧត្ដម យូ ហុកគ្រី អនុប្រធានទី១ និង ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។

នៅក្នុងពិធីដែលរៀបចំធ្វើឡើងនៅឯខុទ្ទកាល័យឯកឧត្ដមអនុប្រធានទី១ នៃរដ្ឋសភា គឺដឹកនាំដោយ ឯកឧត្តម ឈាង វុន និងនៅខុទ្ទកាល័យ ឯកឧត្ដម បណ្ឌិតអនុប្រធានទី២នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប

នៅក្នុងសារលិខិតជូនពរ ដែលអានដោយ ឯកឧត្តម ឈាង វុន គោរពជូនឯកឧត្ដមអនុប្រធានទី១ ក៏ដូចជាសារលិខិតជូនពរមួយផ្សេងទៀត គោរពជូនឯកឧត្ដមបណ្ឌិតអនុប្រធានទី២ នៃរដ្ឋសភា ដែលអានដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប សុទ្ធតែបានលើកឡើងនូវការកោតសរសើរ ចំពោះការលះបង់កម្លំាងកាយ បញ្ញាស្មារតី របស់ឯកឧត្ដមអនុប្រធានរដ្ឋសភាទាំងពីររូប ដែលបានចូលរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិប- តេយ្យ សេរីពហុបក្ស ការអភិវឌ្ឍដើម្បីការងារសមធម៌ ប្រសិទ្ធភាព និងការអភិវឌ្ឍប្រទេសជាតិរបស់យើង។

សារលិខិតបានបន្តថា ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ តាងនាមសមាជិកសមាជិកានៃរដ្ឋសភាទាំងអស់ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយលើលោក ទេវតាឆ្នាំថ្មីព្រះនាមមហោទរាទេវី ដែលថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយ បីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនឯកឧត្ដមអនុប្រធានទី១ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ក៏ដូចជាឯកឧត្ដមបណ្ឌិតអនុប្រធានទី២ នៃរដ្ឋសភា និងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់ពីសមាជិកសមាជិការដ្ឋសភាគោរពជូនពរ ឯកឧត្ដមអនុប្រធានទី១ និងឯកឧត្ដមបណ្ឌិតអនុប្រធានទី២ នៃរដ្ឋសភា រួចមក ថ្នាក់ដឹកនាំអគ្គលេខា- ធិការដ្ឋានរដ្ឋសភា និងមន្រ្តីរាជការ ដែលដឹកនាំដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ក៏បានបន្តចូលជូនពរចំពោះឯកឧត្ដម អនុប្រធានទី១ និង ឯកឧត្ដមបណ្ឌិតអនុប្រធានទី២ នៃរដ្ឋសភា ផងដែរ៕

 អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន