វិទ្យាស្ថានសភាកម្ពុជាប្រគល់វិញ្ញាបនបត្រ និងបើកថ្នាក់ភាសាអង់គ្លេសវគ្គបន្ត សម្រាប់មន្ត្រីអគ្គលេខាធិការដ្ឋានសភាទាំងពីរ__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០១៩__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា​ លើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ​ ៧កើត​ ខែបឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០១៨__ រដ្ឋសភាប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ចំនួនពីរទាក់ទងនឹងការបង្កើតថាមពលអគ្គិសនីនៅកម្ពុជា__ ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញសម្ពោធវិថី សាយ ភូថង ក្នុងខេត្តកោះកុង
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញសម្ពោធវិថី សាយ ភូថង ក្នុងខេត្តកោះកុង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/4/2018 10:38:12 PM )

រាជរដ្ឋាភិបាលសម្រេចដាក់ឈ្មោះវិថីមួយខ្សែក្នុងខេត្តកោះកុងថា វិថី សាយ ភូថង និងរូបសំណាកឯកឧត្តមព្រឹទ្ធាចារ្យ ដើម្បីតបស្នងគុណូបការៈដ៏ថ្លៃថ្លា របស់ ឯកឧត្តមព្រឹទ្ធាចារ្យ សាយ ភូថង ដែលបានបូជាកម្លំាងកាយចិត្ត ដើម្បីជាតិមាតុភូមិស្ទើរពេញមួយជីវិត កាលដែលឯកឧត្តមនៅមានជន្មាយុ។ វិថី ដែលមានទទឹង២៣ម៉ែត្រ និងប្រវែង៦៨គីឡូម៉ែត្រនេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ នៅព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានចំណាយពេលវេលាដ៏មមាញឹក និងបានផ្តល់កិត្តិយសយ៉ាងធំធេងដល់ខេត្តកោះកុង ក្នុងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង កម្មវិធីសម្ពោធវិថីដ៏សំខាន់មួយខ្សែនេះ សម្រាប់ពលរដ្ឋប្រើប្រាស់នៅក្នុងជីវភាពប្រចំាថ្ងៃ។

លោកជំទាវអភិបាលខេត្តបានលើកឡើងថា សមិទ្ធផលដែលដាក់សម្ពោធក្នុងឱកាសនេះ ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើន ដែលខេត្ត កោះកុងទទួលបាននៅក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ លោកជំទាវបន្តថា ក្រោមម្លប់សន្តិភាព និងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ខេត្តកោះកុងមិនខុសពីខេត្តដ៏ទៃទៀតនោះទេ បានប្រែមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយជីវភាព ពលរដ្ឋបានរីកចម្រើនជាលំដាប់។

វិថីនេះ បានចាប់ផ្តើ​សាងសង់ពីឆ្នាំ២០០៨ និងបានបញ្ចប់ជាស្ថាពរនៅដើមឆ្នាំ២០១៥ ដោយចំណាយថវិកាអស់ចំនួន១៥៣លានដុល្លារ ដោយទទួល ការសាងសង់ដោយក្រុមហ៊ុនញូញៀនឌឺវឺឡុបមែនគ្រុប។ លោកជំទាវ មិថុនា ភូថង បានគូសបញ្ជាក់ថា ដោយមើលឃើញពីពលីកម្មស្ទើរពេញមួយ ជីវិតរបស់ ឯកឧត្តមព្រឹទ្ធាចារ្យ សាយ ភូថង ចំពោះជាតិមាតុភូមិ កាលពីនៅមានជន្មាយុនោះ ហើយជាការតបស្នង គុណូបការៈដ៏ថ្លៃថ្លានោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើសុំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីប្រសិទ្ធិនាម វិថីនេះ ជាវិថី សាយ ភូថង។ វិថី សាយ ភូថង ដែលមានប្រវែង៦៨គីឡូម៉ែត្រ ចាប់ពីចំណុចរូបសំណាក់ដែលស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក រហូតទៅដល់ចំណុចកូនកុកក្នុងភូមិ កៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ អបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃដ៏ធំធេង ដែលបានដាក់សម្ពោធ នាឱកាសនេះ។ សម្តេចបានលើកឡើងថា វិថីនេះពិតជាធម្មនុញ្ញផលប្រសូត្រចេញពីជំនឿ និងការលះបង់របស់ ឯកឧត្តមព្រឹទ្ធា​ចារ្យ សាយ ភូថង និងលោកជំទាវខភូថងព្រមទាំងក្រុមគ្រួសារដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន។

សម្តេចប្រធានរដ្ឋសភា បានចាត់ទុកថាសមិទ្ធផលដ៏ថ្លៃថ្លានេះជាហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀតរបស់ខេត្តកោះកុង បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលខេត្តបានកសាង ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ អភិវឌ្ឍន៍ប្រទេសជាតិឥតឈប់ឈរ នោះ។

សម្តេចអគ្គមហាពញាចក្រីបានមានប្រសាសន៍ថា “យើងប្រារព្ធពិធីសម្ពោធវិថីសាយភូថងនាពេលនេះ គឺស្របពេលដែលប្រទេសជាតិយើងកំពុងមាន សុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តដែលបានធ្វើឱ្យប្រទេសជាតិយើងរក្សាបាននូវស្ថិរភាព នយោបាយ មានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានកិត្យានុភាពលើឆាកអន្តរជាតិ “។

បន្ទាប់មក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបំពាក់គ្រឿងឥស្សរិយយសប្រគេនព្រះសង្ឃ និងជូនដល់សប្បុរសជននានា ដែលបានចំណាយ នូវធនធានផ្ទាល់ខ្លួន និងកម្លាំងកាយក្នុងការចូលរួមចំណែកកសាងសមិទ្ធផលសង្គមជូនប្រទេសជាតិ។ សម្តេចក៏បានចែកជូនអំណោយវត្ថុអនុស្សាវរីយ៍ ដល់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងលោកយាយជីលោកតាជី ដែលបានចូលរួមក្នុងកម្មវិធីនេះដែរ។

សូមជម្រាបថា ឯកឧត្តមព្រឹទ្ធាចារ្យ សាយ ភូថង ជាឥស្សរជនជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមួយរូប ដែលបានពលីកម្មដើម្បីជាតិមាតុភូមិតំាងពី ឆ្នាំ១៩៤៨មកម្ល៉េះ ដោយឯកឧត្តមព្រឹទ្ធាចារ្យបានចូលរួមជាមួយចលនាខ្មែរឥស្សរៈ។ ឯកឧត្តមព្រឹទ្ធាចារ្យបានប្រសូត្រនៅឆ្នាំ១៩២០ និងបានទទួល មរណភាពនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។

នៅរសៀលថ្ងៃដដែលនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានអញ្ជើញចូលរួមពិធីបែបព្រះពុទ្ធសាសនា ដាលឆ្លងចេតិយតម្កល់ធាតុ ឯកឧត្តមព្រឹទ្ធាចារ្យ សាយ ភូថង ផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន