វិទ្យាស្ថានសភាកម្ពុជាប្រគល់វិញ្ញាបនបត្រ និងបើកថ្នាក់ភាសាអង់គ្លេសវគ្គបន្ត សម្រាប់មន្ត្រីអគ្គលេខាធិការដ្ឋានសភាទាំងពីរ__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០១៩__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា​ លើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ​ ៧កើត​ ខែបឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០១៨__ រដ្ឋសភាប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ចំនួនពីរទាក់ទងនឹងការបង្កើតថាមពលអគ្គិសនីនៅកម្ពុជា__ ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាមអញ្ជើញចូលរួមបើកការពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋជាង២ពាន់នាក់ ដោយឥតគិតថ្លៃរបស់គ្រូពេទ្យស្ម័គ្រចិត្ត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន
អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាមអញ្ជើញចូលរួមបើកការពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋជាង២ពាន់នាក់ ដោយឥតគិតថ្លៃរបស់គ្រូពេទ្យស្ម័គ្រចិត្ត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/4/2018 7:12:40 AM )

នៅព្រឹកថ្ងៃសុក្រ ទី១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមិនា ឆ្នាំ២០១៨ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ចាម ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានអញ្ជើញចូលរួមពិធីបើក ការពិនិត្យជំងឺទូទៅរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋ ជាង២ពាន់នាក់ដោយឥតគិតថ្លៃ នៅវត្តវិហារខ្ពស់ ភូមិវិហារខ្ពស់ សង្កាត់ស្ទឹង ក្រុងសួង ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីស្តាប់របាយការណ៍ដែលលើកឡើងដោយ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណះ ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្តីពីសកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរសុខាភិបាល គ្រប់ខេត្ត ជាពិសេសដោយមានការចូលរួមសកម្មភាពពីសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការជួយសម្របសម្រួលចុះធ្វើសកម្មភាពពិនិត្យព្យាបាល ជំងឺទូទៅជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ឬសាសនាឡើយ។ ឯកឧត្តម ចាយ បូរិន បាន សំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទាំងអស់ ដែល ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណះ ព្រមទាំងបុគ្គលិកមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំទាំងអស់ ដែលមានជំហរលះបង់ខ្ពស់ ហើយបានខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋគ្រប់វ័យបានយ៉ាងល្អប្រសើរ។

ឯកឧត្តម ចាយ បូរិន ក៏បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជួយបង្កលក្ខណៈងាយស្រួលដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច អគ្គមហាពញាចក្រី ហេង សំរិន បានបន្តសកម្មភាពពិនិត្យព្យាបាលជម្ងឺជាលក្ខណៈមនុស្សធម៌គ្រប់ទីកន្លែង លើប្រជាជនកម្ពុជាគ្រប់រូបដោយមិន ប្រកាន់និន្នាការនយោបាយពូជសាសន៍ឬសាសនាឡើយ ព្រោះសកម្មភាពទាំងនេះជាសកម្មភាពបំពេញបន្ថែមនូវសេវាសាធារណៈរបស់រដ្ឋ។ ឯកឧត្តម ចាយ បូរិន ក៏បានបញ្ជាក់ផងដែរថា ក្រៅពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន យើងក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន តេជោសែន TY DA (ធីដា) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី នឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗជាច្រើនទៀត បានធ្វើសកម្មភាពចុះពិនិត្យព្យាបាលជម្ងឺទូទៅដោយឥតគិតថ្លៃ ទូទាំង២៥រាជធានីខេត្ត។

អ្នកតំណាងរាស្រ្តក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលមកពិនិត្យព្យបាលជម្ងឺទាំងអស់ ពេលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាពតាមការណែនាំរបស់គ្រូពេទ្យ។ ដោយឡែកចំពោះបងប្អូនយើង ដែលមិនទាន់មានជម្ងឺដង្កាត់អ្វីមកបៀតបៀន ហើយបើសិនជាមាន អាការៈមិនស្រួលខ្លួន ឬមានបញ្ហាឧបទ្ទវហេតុអ្វីប៉ះពាល់ដល់រាងកាយខ្លួន ត្រូវទៅរកមន្ទីរពេទ្យដែលនៅជិតលំនៅដ្ឋានរបស់បងប្អូន មុននឹងទៅរក គ្រូពេទ្យជំនាញ។ ឯកឧត្តម ចាយ បូរិន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យអោយបានល្អ ពោលគឺការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារនូវជម្ងឺឆ្លងផ្សេងៗ។ នៅក្នុងពិធីដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ចាយ បូរិន ក៏បានអញ្ជើញសំណេះសំណាល​សាកសួរសុខទុក្ខប្រជាពលរដ្ឋដែលអញ្ជើញមកពិនិត្យព្យាបាលជម្ងឺ និងស្វែងយល់ពីជម្ងឺផ្សេងៗ ដែលតែងតែកើតមានចំពោះបងប្អូនប្រជាជនយើងនៅ តាមជនបទ ដើម្បីរិះរកវិធានការទប់ស្កាត់កុំអោយកើតមានឡើងតទៅទៀត៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន