សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨__ សារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម ស្រ៊ុន តារា និងក្រុមគ្រួសារ__ សារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម ស្រ៊ុន តារា និងក្រុមគ្រួសារ__ ថ្នាក់ដឹកនាំ និងមន្រ្តីអង្គការមនុស្សធម៌ People for Care Learning ស្វែងយល់ពីតួនាទីភារកិច្ចរដ្ឋសភា__ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េស្នើសុំសម្តេចប្រធានរដ្ឋសភាគំាទ្រគោលនយោបាយអាស៊ីខាងត្បូងរបស់ខ្លួន__ រដ្ឋសភាផ្តើមប្រជុំពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រាខ្លះ នៃរដ្ឋធម្មនុញ្ញ __ សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ថ្ងៃពុធ​ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សេចក្ដីព្រាងច្បាប់ដែលជំរុញដល់ការធ្វើពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម នឹងដាក់ជូនសម័យប្រជុំជាវិសាមញ្ញនៃរដ្ឋសភានាពេលខាងមុខធ្វើការពិភាក្សា និងអនុម័ត
សេចក្ដីព្រាងច្បាប់ដែលជំរុញដល់ការធ្វើពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម នឹងដាក់ជូនសម័យប្រជុំជាវិសាមញ្ញនៃរដ្ឋសភានាពេលខាងមុខធ្វើការពិភាក្សា និងអនុម័ត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/10/2018 10:16:44 PM )

បន្ទាប់ពីបានពិភាក្សាសួរដេញដោលលើចំណុចមួយចំនួននៃសេចក្ដីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការជំរុញ និងការ សម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម​" ដែលជាចម្ងល់របស់គណៈកម្មការនៃរដ្ឋសភា ជាមួយតំណាងរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ​នៃរដ្ឋសភា បានមានប្រសាសន៍ថា ក្រោយពីបាន ស្ដាប់ការបកស្រាយពីតំណាងរាជរដ្ឋាភិបាលរួចមក គណៈកម្មការបានឯកភាពគ្នាបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេ​ច​ដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំជាវិសាមញ្ញរដ្ឋសភាធ្វើការពិភាក្សា និងអនុម័តនាពេលខាងមុខ។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំនាឱកាសនេះមាន គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ និង ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ព្រមទាំង ឯកឧត្តម លោកជំទាវ ជាតំណាង មកពីគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា។ ចំណែកតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម កឹម ស៊ីថន​ រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម និងសហការី។

លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពី“ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការសម្រួល ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម មានសារៈសំខាន់ណាស់ វាជាឯកសារគតិយុត្ត ដែលជួយឲ្យគោលដៅនៃការអភិវឌ្ឍតំបន់ ត្រីកោណប្រទេសទាំង៣ កាន់តែមានសន្ទុះទៅមុខ ហើយវាក៏បានឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិផងដែរ។

ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងស្ដីពីការជម្រុញ និងការសម្រួលពាណិជ្ជកម្មតំបន់ ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ត្រូវបានចុះហត្ថលេខាដោយតំណាងប្រទេសទាំងបី​ នៅថ្ងៃទី២៣​ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងអំឡុងកិច្ចប្រជុំ កំពូលលើកទី៩នៃតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម នៅខេត្តសៀមរាប។ ឯកឧត្តមបន្ថែមថា កិច្ចព្រមព្រៀងនេះមានគោលបំណងនិងគោលដៅ សម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ស៊ីអិលវីឌីធីអេ(CLVDTA) ដែលជាមធ្យោបាយមួយក្នុងការបង្រួមគម្លាតខុសគ្នានៃ ការ​អភិវឌ្ឍរវាងតំបន់ត្រីកោណនិងតំបន់ដទៃទៀត។ ឯកឧត្តមបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមាន៦ជំពូក និង២៤មាត្រា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh