ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត__ ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ អញ្ជើញកាន់បិណ្ឌវេនទី៥ នៅវត្តគីរីសុវណ្ណរ៉ាម ហៅវត្តថ្កូវ ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ អញ្ជើញកាន់បិណ្ឌវេនទី៥ នៅវត្តគីរីសុវណ្ណរ៉ាម ហៅវត្តថ្កូវ ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/11/2017 1:59:35 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី រួមទាំងមន្រ្តីរាជការ បាននាំយកគ្រឿង សក្ការៈបូជា ចង្ហាន់ និងទេយ្យវត្ថុ ជាច្រើនមុខ អញ្ជើញកាន់បិណ្ឌវេនទី៥ នៅវត្តគីរីសុវណ្ណរ៉ាមហៅវត្តថ្កូវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។

ពិធីកាន់បិណ្ឌនេះ ក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី និងប្រជាពលរដ្ឋចំណុះជើងវត្តយ៉ាងច្រើនកុះករផងដែរ។

បន្ទាប់ពីធ្វើបទនមស្ការសមាទានសីលរួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និង អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួម បានអញ្ជើញរាប់បាត្រ ប្រគេនភត្តាហារចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះ ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូន ជីតា និងញាតិកាទាំងប្រាំពីរសណ្តាន ព្រមទាំងវីរជនស្នេហាជាតិ ដែលបានចែកឋានទៅកាន់លោក​ខាងមុខហើយនោះ សូមឲ្យដួងព្រលឹងអស់លោកទាំងនោះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ បានប្រគេនទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យចំពោះព្រះសង្ឃនៅវត្តគីរីសុណ្ណរ៉ាម ហៅវត្តថ្កូវ នាឱកាសនោះ មានមី២កេសធំ ទឹកដោះគោ២កេសធំ ទឹកក្រូច៨កេស ទឹកសុទ្ធ៨កេស តែ ស្ករស និងបច្ច័យ១០លានរៀល ព្រមទាំងចែកជូនលោកយាយ លោកតា ចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់សមួយដុំ និងថវិកា១ម៉ឺនរៀល។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន