ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត__ ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាត្រៀមចូលរួមមហាសន្និបាតអាយប៉ា នៅហ្វីលីពីន ដែលនិយាយពី “អាយប៉ា និងអាស៊ាន រួមគ្នាដើម្បីការផ្លាស់ប្ដូរសម្រាប់ទាំងអស់គ្នា”
សភាកម្ពុជាត្រៀមចូលរួមមហាសន្និបាតអាយប៉ា នៅហ្វីលីពីន ដែលនិយាយពី “អាយប៉ា និងអាស៊ាន រួមគ្នាដើម្បីការផ្លាស់ប្ដូរសម្រាប់ទាំងអស់គ្នា”
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/10/2017 11:13:10 PM )

សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៣៨ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៨ ឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “អាយប៉ា និងអាស៊ាន រួមគ្នាដើម្បីការផ្លាស់ប្ដូរសម្រាប់ទាំងអស់គ្នា”។

ក្នុងការត្រៀមទៅចូលរួមមហាសន្និបាតនេះឲ្យទទួលបានជោគជ័យ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិអាយប៉ា-កម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងមន្រ្តីជំនួយការ ដែលជាសមាជិកគណៈប្រតិភូ ដើម្បីត្រួតពិនិត្យ បច្ចុប្បន្នភាពនៃគម្រោង មហាសន្និបាតនេះ និងកិច្ចការដែលសភាកម្ពុជាបានត្រៀមក្នុងការចូលរួម។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានអាននូវសេចក្តីសម្រេចរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលសម្តេចបានធ្វើការ បែងចែកសមាសភាពសមាជិករដ្ឋសភា ព្រឹទ្ធសភា ក្នុងការចូលរួមកិច្ចប្រជុំនានារបស់គណៈកម្មការអន្តរសភាអាស៊ាននេះ។ ឯកឧត្តមបណ្ឌិតរដ្ឋ បានស្នើ ដល់សមាជិកគណៈប្រតិភូទំាងអស់ ពិនិត្យ សិក្សាទៅលើខ្លឹមសារនៃសេចក្តីព្រាងសេចក្តីសម្រេចនានា តាមគណៈកម្មការនីមួយៗ ដើម្បីធ្វើយ៉ាងណា ក្នុងនាមសភាកម្ពុជា ចូលរួមឲ្យបានសកម្មក្នុងការឲ្យយោបល់ ទស្សនៈ ទៅលើសេចក្តីព្រាងសេចក្តីសម្រេចទំាងនោះ ក្នុងការការពារផលប្រយោជន៍ ប្រជាពលរដ្ឋកម្ពុជា ប្រទេសកម្ពុជា ក៏ដូចប្រជាពលរដ្ឋក្នុងតំបន់ និងពិភពលោក។

សូមជម្រាបថា ក្នុងមហាសន្និបាតអន្តរសភាអាស៊ាននេះ មានកិច្ចប្រជុំជាច្រើនរបស់គណៈកម្មាធិការអាយប៉ា ដែលមានដូចជា គណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តី(WAIPA) គណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មា ធិការរៀបចំ និងកិច្ចប្រជុំរវាង(AIPA) ជាមួយបណ្តាប្រទេសសង្កេតការណ៍ជាដើម។

សមាជិកគណៈប្រតិភូសភាកម្ពុជា ត្រូវបានបែងចែកគ្នាចូលរួមតាមកិច្ចប្រជុំគណៈកម្មាធិការនីមួយៗ មានដូចជា កិច្ចប្រជុំគណៈកម្មាធិការនយោបាយ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច ដឹកនាំដោយ ឯកឧត្តម ឈាង វុន និងកិច្ចប្រជុំគណៈកម្មាធិការស្រ្តី(WAIPA) ដឹកនាំដោយ លោកជំទាវ ឃួន សុដារី

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន