គណៈកម្មាធិការគ្រឿងឥស្សរិយយសរដ្ឋសភា ប្រជុំរៀបចំស្នើសុំផ្តល់គ្រឿងឥស្សរិយយសជូនតំណាងរាស្រ្ត នីតិកាលទី៥__ ឯកឧត្ដម ឈាង វុន៖ សភាកម្ពុជា ឡាវ វៀតណាម នឹងរួមគ្នាជំរុញដល់រដ្ឋាភិបាលប្រទេសទាំងបី បន្តអភិវឌ្ឍន៍តំបន់ត្រីកោណប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាម អោយមានការរីកចម្រើនឡើង__ អង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ ជម្រាបជូនសមាជិករដ្ឋសភាអំពីការព្រួយបារម្ភរបស់ខ្លួន ចំពោះការបំពានសិទ្ធិរបស់កុមារ និងស្នើសុំឲ្យជួយការពារកុមារនៅប្រទេសកម្ពុជា__ គណៈប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា បន្តបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីវិស័យដែលពាក់ព័ន្ធនឹងជំនាញរបស់គណៈកម្មការ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាចំនួន៤០នាក់ បានបញ្ចប់ការបណ្តុះបណ្តាលជំនាញកុំព្យូទ័រ
មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាចំនួន៤០នាក់ បានបញ្ចប់ការបណ្តុះបណ្តាលជំនាញកុំព្យូទ័រ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/12/2017 1:51:28 AM )

មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ចំនួន៤០​នាក់ បានបញ្ចប់ការបណ្តុះបណ្តាល ជំនាញកុំព្យូទ័ររដ្ឋបាលដោយជោគជ័យ និងបានទទួលវិញ្ញាបនបត្រ បញ្ចប់ការសិក្សា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយមានវត្តមាន ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា អញ្ជើញជាអធិ​បតី​ភាពក្នុងពិធីចែកវិញ្ញាបនបត្រនេះ។

ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បានសម្តែងការកោតសរសើរដល់មន្រ្តីរាជការទំាងអស់ ដែលបានខិតខំចូលរួមបណ្តុះបណ្តាលនេះ ក្នុងការពង្រឹង សមត្ថភាពរបស់ខ្លួន ដើម្បីយកទៅបំពេញភារកិច្ច ជូនស្ថាប័នឲ្យកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ និងស្របតាមការរីកចម្រើនរបស់សង្គមជាតិ ក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ។

ឯកឧត្តម ឡេង ប៉េងឡុង បានផ្តាំផ្ញើដល់មន្រ្តីរាជការទំាងអស់ ត្រូវយកជំនាញ ចំណេះដឹងដែលបានសិក្សានេះ ទៅបំពេញការងារ និងចែករំលែកដល់ អ្នកមិនបានចូលរួមរៀនសូត្របន្តទៀតផង។

សូមជម្រាបថា វគ្គបណ្តុះបណ្តាល ជំនាញកុំព្យូទ័រនេះ ​បានរៀបចំឡើងដោយ អគ្គនាយកដ្ឋាន បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍(ICT) នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយបានចែកចេញជាបីថ្នាក់គឺ ថ្នាក់កុំព្យូទ័រមូលដ្ឋាន ថ្នាក់កុំព្យូទ័រ​សម្រាប់​ការងាររដ្ឋបាល និងថ្នាក់កុំព្យូទ័រដែលសិក្សា លើកម្មវិធី (Internet & Email) ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh