គណៈកម្មាធិការគ្រឿងឥស្សរិយយសរដ្ឋសភា ប្រជុំរៀបចំស្នើសុំផ្តល់គ្រឿងឥស្សរិយយសជូនតំណាងរាស្រ្ត នីតិកាលទី៥__ ឯកឧត្ដម ឈាង វុន៖ សភាកម្ពុជា ឡាវ វៀតណាម នឹងរួមគ្នាជំរុញដល់រដ្ឋាភិបាលប្រទេសទាំងបី បន្តអភិវឌ្ឍន៍តំបន់ត្រីកោណប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាម អោយមានការរីកចម្រើនឡើង__ អង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ ជម្រាបជូនសមាជិករដ្ឋសភាអំពីការព្រួយបារម្ភរបស់ខ្លួន ចំពោះការបំពានសិទ្ធិរបស់កុមារ និងស្នើសុំឲ្យជួយការពារកុមារនៅប្រទេសកម្ពុជា__ គណៈប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា បន្តបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីវិស័យដែលពាក់ព័ន្ធនឹងជំនាញរបស់គណៈកម្មការ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ពលរដ្ឋ អាជីវករក្នុងផ្សារអ្នកលឿង ខេត្តព្រៃវែងថា តំណាងរាស្រ្តមណ្ឌលនេះ រួមសុខទុក្ខជាមួយពួកគាត់ជានិច្ច
ពលរដ្ឋ អាជីវករក្នុងផ្សារអ្នកលឿង ខេត្តព្រៃវែងថា តំណាងរាស្រ្តមណ្ឌលនេះ រួមសុខទុក្ខជាមួយពួកគាត់ជានិច្ច
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/11/2017 5:54:43 PM )

តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ដែលមាន ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ឯកឧត្តម សុខ ឥសាន្ត រួមដំណើរដោយសហការី ក្រុមការងារជាច្រើន ទៀត បានចុះសួរសុខទុក្ខ ស្វែងយល់ពីការរស់នៅ និងការប្រកបអាជីវកម្មលក់ដូរ របស់ប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងផ្សារអ្នកលឿង ស្ថិតនៅក្នុងឃុំ អ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ​។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ដែលជាប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានពាំនាំការនឹករឭក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនចំពោះប្រជាពលរដ្ឋទំាងអស់។ ឯកឧត្តមបណ្ឌិតរដ្ឋ បានលើកឡើងថា សម្តេចទំាងបីតែងតែយកចិត្តទុក​ដាក់​ពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋជាប្រចំា នៅទូទំាងប្រទេស។

ឯកឧត្តមប្រធានគណៈកម្មការបានគូសបញ្ជាក់ថា ទំាងថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ បានខិតខំរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ដើម្បីឲ្យការរស់នៅរបស់ប្រជាពលរដ្ឋមានសេចក្តីសុខ និងការរីកចម្រើន។ ឯកឧត្តមបណ្ឌិតរដ្ឋ បានសង្កត់ធ្ងន់ថា សន្តិភាពដែលមាននាពេលបច្ចុប្បន្ន នេះ មានតម្លៃគ្មានអ្វីប្រៀបបានឡើយ។ សន្តិភាពនេះហើយ ដែលបានផ្តល់ឱកាសដល់ពលរដ្ឋ ប្រកបរបរចិញ្ចឹមជីវិត ឲ្យមានការរីកចម្រើនជាលំដាប់។ បើគ្មានសន្តិភាពទេ គឺគ្មានទេការអភិវឌ្ឍនោះ។

លោក ភេ អីុម តំណាងប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់តំណាងរាស្រ្តមណ្ឌលព្រៃវែង ដែលតែងតែចុះផ្ទាល់ជួបពលរដ្ឋ និងបានដោះស្រាយ បញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋរហូតមក​។ ជាពិសេសតែងតែដោះស្រាយរាល់បញ្ហារបស់អាជីវករ នៅក្នុងផ្សារអ្នកលឿងនេះ។

តំណាងពលរដ្ឋ បាននិយាយដោយក្តីរីករាយថា ពួកគាត់នឹងខិតខំចូលរួមថែរក្សាសុខសន្តិភាព ជាមួយ​រាជរដ្ឋាភិបាលបន្តទៀត ដើម្បីឲ្យសង្គមជាតិ ក៏ដូចជាសង្គមគ្រួសារពួកគាត់មានការរីកចម្រើនទៅមុខ​ទៀត៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh