ឯកឧត្តម ឈាង វុន ចែករំលែកពីការជោគជ័យក្នុងវិស័យការទូតរដ្ឋសភាកម្ពុជា ដល់គណៈប្រតិភូខេត្តប៊ិញភៀក ប្រទេសវៀតណាម__ រដ្ឋសភាពិនិត្យ សិក្សាលើសេចក្តីព្រាងគម្រោងថវិការបស់ខ្លួនប្រចំាឆ្នាំ២០១៨__ ខេត្តប៊ិញភៀក ប្រទេសវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ខេត្តស្វាយរៀង និងខេត្តសៀមរាបរបស់កម្ពុជា__ និស្សិតមកពីខេត្តបាត់ដំបងធ្វើទស្សនកិច្ចសិក្សាវិមានរដ្ឋសភា ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ច ស្ថាប័នកំពូលនេះ__ ប្រធានគណៈកម្មការសង្គមកិច្ចរដ្ឋសភា ជំរុញអាជ្ញាធរខេត្តឧត្តរមានជ័យ ផ្សព្វផ្សាយពីសុវត្ថិភាពចំណាកស្រុកដល់ពលករ__ មន្រ្តីសភា៥០ប្រទេស រួមទំាងកម្ពុជា ចូលរួមសន្និសីទ ពង្រឹងការងារស្រាវជ្រាវ កិច្ចការបណ្ណាល័យ និងបច្ចេកវិទ្យា នៅប្រទេសប៉ូឡូញ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសេដ្ឋកិច្ច របស់រដ្ឋសភា ផ្តើមសិក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលរាជរដ្ឋាភិបាលបានស្នើសុំរដ្ឋសភាអនុម័ត
គណៈកម្មការសេដ្ឋកិច្ច របស់រដ្ឋសភា ផ្តើមសិក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលរាជរដ្ឋាភិបាលបានស្នើសុំរដ្ឋសភាអនុម័ត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/18/2017 5:44:42 PM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ បានប្រជុំផ្ទៃក្នុង នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីពិនិត្យ សិក្សា សេចក្តីព្រាងច្បាប់ចំនួនពីរ ដែលរាជរដ្ឋាភិបាលបាន ស្នើសុំរដ្ឋសភាអនុម័តហើយ កាលពីពេលថ្មីៗនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចប្រគល់ សេចក្តីព្រាងច្បាប់ទំាងពីរនោះ ដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ធ្វើការពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ក្រោយពិនិត្យសិក្សាចប់​។

សេចក្តីព្រាងច្បាប់ទំាងពីរ ដែលគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ធ្វើការពិនិត្យ និងសិក្សានៅពេលនេះមាន សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ការធានាទូទាត់​របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនអាឡិច ខបភើរេសិន។ សេចក្តីព្រាងច្បាប់នេះមាន២មាត្រា។ ចំណែកសេចក្តីព្រាងច្បាប់មួយទៀតគឺ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ខេមបូឌាន អេនើជី II ឯ.ក ។ សេចក្តីព្រាងច្បាប់នេះ មាន២មាត្រាដែរ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ទំាង​ពីរខាងលើនេះ ​មានសារៈសំខាន់ណាស់ ក្នុងការធានាដល់ការអភិវឌ្ឍ នៅកម្ពុជា និងជាការធានាឲ្យក្រុមហ៊ុនទាំងពីរបំ​ពេញ​បែបបទ និងនីតិវិធីទំាងឡាយរបស់កម្ពុជា។ 

កិច្ចប្រជុំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទំាងពីរនេះ បានដំណើរការតាមនីតិវិធី ហើយចំនុចមិនច្បាស់ និងមានការខ្វះខាត គណៈកម្មការទុករង់ចំា ការពន្យល់បកស្រាយរបស់តំណាងរាជរដ្ឋាភិបាលនៅពេលខាងមុខនេះ។

សូមជម្រាបថា ទំរាំលើកយកសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ណាមួយ ដាក់ជូនសម័យប្រជុំរដ្ឋសភាពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ និង សេចក្តីស្នើច្បាប់ទំាងនោះ ឆ្លងកាត់ការពិនិត្យ សិក្សាយ៉ាងល្អិតល្អន់ ដោយត្រូវឆ្លងកាត់ការពិនិត្យ សិក្សាផ្ទៃក្នុងគណៈកម្មការជំនាញរដ្ឋសភាផង ការពិនិត្យ និងសិក្សារវាងគណៈកម្មការជំនាញរដ្ឋសភាជាមួយតំណាងរាជរដ្ឋាភិបាលផង។

បន្ទាប់ពីការប្រជុំផ្ទៃក្នុងនាពេលនេះរួច គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា នឹងជួបពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាល ទៀត ក្នុងការពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ទំាងពីរខាងលើនេះទៀត៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh