ឯកឧត្តម ឈាង វុន ចែករំលែកពីការជោគជ័យក្នុងវិស័យការទូតរដ្ឋសភាកម្ពុជា ដល់គណៈប្រតិភូខេត្តប៊ិញភៀក ប្រទេសវៀតណាម__ រដ្ឋសភាពិនិត្យ សិក្សាលើសេចក្តីព្រាងគម្រោងថវិការបស់ខ្លួនប្រចំាឆ្នាំ២០១៨__ ខេត្តប៊ិញភៀក ប្រទេសវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ខេត្តស្វាយរៀង និងខេត្តសៀមរាបរបស់កម្ពុជា__ និស្សិតមកពីខេត្តបាត់ដំបងធ្វើទស្សនកិច្ចសិក្សាវិមានរដ្ឋសភា ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ច ស្ថាប័នកំពូលនេះ__ ប្រធានគណៈកម្មការសង្គមកិច្ចរដ្ឋសភា ជំរុញអាជ្ញាធរខេត្តឧត្តរមានជ័យ ផ្សព្វផ្សាយពីសុវត្ថិភាពចំណាកស្រុកដល់ពលករ__ មន្រ្តីសភា៥០ប្រទេស រួមទំាងកម្ពុជា ចូលរួមសន្និសីទ ពង្រឹងការងារស្រាវជ្រាវ កិច្ចការបណ្ណាល័យ និងបច្ចេកវិទ្យា នៅប្រទេសប៉ូឡូញ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រកាសតែងតំាងមន្រ្តី ចូលកាន់តួនាទីក្នុងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រកាសតែងតំាងមន្រ្តី ចូលកាន់តួនាទីក្នុងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/11/2017 11:32:15 PM )

អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ បានប្រារព្ធពិធីប្រកាសទទួលស្គាល់ សមាសភាពថ្នាក់ដឹកនាំនាយកដ្ឋានសន្តិសុខ ផ្ទៃក្នុង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចំនួន១៩នាក់ ក្រោមអ​ធិបតីភាព ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា

ក្នុងពិធីនេះបានអានសេចក្តីសម្រេចរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានសម្រេចតែងតំាង មន្រ្តីចំនួន១៩រូប ចូល កាន់តំណែងនានា នៅក្នុងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្នុងនោះមានតំណែងជាប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ។ ឯកឧត្តម មិត្ត ការ៉េន បានគូសបញ្ជាក់ថា ការតែងតំាងថ្នាក់ដឹកនាំនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនាពេលនេះ បានធ្វើឡើងដោយផ្អែកលើតម្រូវការ និង ស្ថានភាពជាក់ស្តែង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលតម្រូវឲ្យ មានការពង្រឹងកិច្ចការរដ្ឋបាល និងសេវាកម្មរបស់ខ្លួន ដោយធ្វើយ៉ាងណា បង្កលក្ខណៈឲ្យកាន់តែងាយស្រួល និងមានប្រសិទ្ធិភាពជូនដល់ថ្នាក់ដឹកនាំ និងសមា​ជិករដ្ឋសភា បានបំពេញការងារជូនប្រជាពលរដ្ឋដោយរលូន។

ឯកឧត្តមអគ្គលេខាធិការរងបានលើកឡើងថា សេវាសន្តិសុខជាកិច្ចការសំខាន់មួយ ក្នុងចំណោមសេវាកម្មជាច្រើន ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវបំពេញជូនរដ្ឋសភា។ ឯកឧត្តម មិត្ត ការ៉េន បានមានប្រសាសន៍ថា ការតែងតំាងមន្រ្តីនាពេលនេះ បានធ្វើឡើងដោយអព្យាក្រឹត្យ តម្លាភាព និងមាន ការវាយតម្លៃពីគណៈកម្មការមួយដែលត្រូវបង្កើតឡើង ដោយផ្អែកលើការអនុវត្តន៍ការងាររបស់មន្រ្តី ដែលបានបំពេញការងារជូនស្ថាប័ន នាពេលកន្លង មក។

នៅក្នុងឱកាសនោះ ឯកឧត្តមបានសំណូមពរដល់មន្រ្តី ដែលត្រូវបានតែងតំាងត្រូវខិតខំបំពេញការងារធ្វើយ៉ាងណាឲ្យកិច្ចការសន្តិសុខ នៅក្នុងបរិវេណ រដ្ឋសភា មានសុវត្ថិភាព និងកក់ក្តៅខ្ពស់បំផុត។

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តសេចក្តីសម្រេចលេខ០៦៧រ.ស ស្តីពីការកែ សម្រួលរចនាសម័្ពន្ធ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយនៅក្នុងនោះ ការិយាល័យសន្តិសុខ នៃអគ្គលេខាធិការ​​ដ្ឋាន រដ្ឋសភា បានដំឡើងទៅជានាយកដ្ឋានសន្តិសុខផ្ទៃក្នុង ហើយការសម្រេចតែងតាំងមន្រ្តីនាពេលនេះ គឺជាការឆ្លើយតបទៅនឹង សេចក្តីសម្រេចលេខ ០៦៧រ.ស នោះ​ផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh