ថ្ងៃ អង្គារ ទី 25 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា សម្តែងការសោកស្តាយនិងចូលរួមមរណទុក្ខ ជាមួយគ្រួសារសព ឯកឧត្តម ពិត តំាងសាន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា សម្តែងការសោកស្តាយនិងចូលរួមមរណទុក្ខ ជាមួយគ្រួសារសព ឯកឧត្តម ពិត តំាងសាន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (4/21/2017 3:06:59 AM )

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា បានដឹកនាំសមាជិកសមាជិការដ្ឋសភា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ពិត តំាងសាន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ នៅគេហដ្ឋានសព ក្នុងសង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល តំណាងដ៏ខ្ពង់ខ្ពស់  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទំាងសមាជិកសមាជិកា នៃរដ្ឋសភា បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុត ចំពោះក្រុមគ្រួសារសព ឯកឧត្តម ពិត តំាងសាន។

ឯកឧត្តម ពិត តំាងសាន បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ដោយរោគាពាធ ក្នុងជន្មាយុ៧៥ឆ្នាំ។ ឯកឧត្តមបណ្ឌិត អនុប្រធានទី២ នៃរដ្ឋសភា បានគូសបញ្ជាក់ថា នេះជាការបាត់បង់បញ្ញាវន្ត និងឥស្សរជនខ្មែរមួយរូប ដែលបានលះបង់កម្លំាង​កាយ បញ្ញាស្មារតី ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនរហូតមក។ លើសពីនេះ មរណភាពរបស់ ឯកឧត្តម ពិត តំាងសាន ជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ផងដែរ។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានសូមឧទ្ទិសឲ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ពិត តាំងសាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា សព ឯកឧត្តម ពិត តំាងសាន នឹងរៀបចំពិធីបូជា តាមប្រពៃណី នៅមុខវត្តបុទមវត្តី នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយសម្តេចចក្រី និងប្រទានភ្លើងបូជាសព ផងដែរ៕


អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័តមាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh