វិទ្យាស្ថានសភាកម្ពុជាប្រគល់វិញ្ញាបនបត្រ និងបើកថ្នាក់ភាសាអង់គ្លេសវគ្គបន្ត សម្រាប់មន្ត្រីអគ្គលេខាធិការដ្ឋានសភាទាំងពីរ__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០១៩__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា​ លើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ​ ៧កើត​ ខែបឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០១៨__ រដ្ឋសភាប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ចំនួនពីរទាក់ទងនឹងការបង្កើតថាមពលអគ្គិសនីនៅកម្ពុជា__ ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រជាពលរដ្ឋបឹងកក់ចំនួន៧គ្រួសារស្នើសុំសម្តេចប្រធានរដ្ឋសភាជួយអន្តរាគមន៍រកដំណោះស្រាយបញ្ចប់ជម្លោះដីធ្លីនៅតំបន់បឹងកក់
ប្រជាពលរដ្ឋបឹងកក់ចំនួន៧គ្រួសារស្នើសុំសម្តេចប្រធានរដ្ឋសភាជួយអន្តរាគមន៍រកដំណោះស្រាយបញ្ចប់ជម្លោះដីធ្លីនៅតំបន់បឹងកក់
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (4/20/2017 9:15:38 PM )

ប្រជាពលរដ្ឋបឹងកក់ ចំនួន៧គ្រួសារ មានគ្នាប្រមាណជា២០នាក់ បានធ្វើដំណើរមកកាន់វិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ដើម្បីដាក់ញ្ញត្តិជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំឲ្យជួយធ្វើកិច្ចអន្តរាគមន៍រកដំណោះស្រាយ ពាក់ព័ន្ធនឹងជម្លោះដីធ្លី តំបន់បឹងកក់ជាមួយក្រុមហ៊ុន ស៊ូកាគូអ៊ីន ។

លោកស្រី ស៊ា ណារ៉េត និង លោកស្រី ហុង សុខខេង តំណាងប្រជាពលរដ្ឋទាំង៧គ្រួសារបានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរ មកដាក់ញ្ញត្តិនៅរដ្ឋសភានាពេលនេះ គឺជាអ្នកដែលមិនទាន់ ទទួលបាននូវដំណោះស្រាយ សមស្របណាមួយនៅឡើយទេ នៅក្នុងជម្លោះដីធ្លី តំបន់បឹងកក់ជាមួយក្រុមហ៊ុន ស៊ូកាគូអ៊ីន។

លោកស្រីបន្តថា ប្រជាពលរដ្ឋទាំង៧គ្រួសារមកទីនេះ គឺដើម្បីស្នើសុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មេត្តាជួយធ្វើអន្តរាគមន៍ ទៅ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួយដោះស្រាយបញ្ចប់ជម្លោះដីធ្លី នៅតំបន់បឹងកក់ដែលនៅសេសសល់ទាំង៧គ្រួសារ។

នៅពេលមកដល់វិមានរដ្ឋសភា តំណាងប្រជាពលរដ្ឋ ២រូប ត្រូវបានអនុញ្ញាតឲ្យ យកញ្ញត្តិទៅដាក់នៅគណៈកម្មការជំនាញ ទទួលពាក្យបណ្ដឹង របស់រដ្ឋសភា ដើម្បីគណៈកម្មការពិនិត្យ រៀបចំដាក់ជូនសម្ដេចប្រធានរដ្ឋសភាជួយធ្វើអន្តរាគមន៍ទៅតាមនីតិវិធីរបស់រដ្ឋសភា។

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន