វិទ្យាស្ថានសភាកម្ពុជាប្រគល់វិញ្ញាបនបត្រ និងបើកថ្នាក់ភាសាអង់គ្លេសវគ្គបន្ត សម្រាប់មន្ត្រីអគ្គលេខាធិការដ្ឋានសភាទាំងពីរ__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០១៩__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា​ លើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ​ ៧កើត​ ខែបឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០១៨__ រដ្ឋសភាប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ចំនួនពីរទាក់ទងនឹងការបង្កើតថាមពលអគ្គិសនីនៅកម្ពុជា__ ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រទេសគុយបាអរគុណកម្ពុជា ដែលប្រកាន់ជំហរជំរុញអាមេរិកលុបចោលការហ៊ុមព័ទ្ធសេដ្ឋកិច្ចលើប្រទេសខ្លួន
ប្រទេសគុយបាអរគុណកម្ពុជា ដែលប្រកាន់ជំហរជំរុញអាមេរិកលុបចោលការហ៊ុមព័ទ្ធសេដ្ឋកិច្ចលើប្រទេសខ្លួន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/12/2017 1:10:29 AM )

នៅពេលទទួលជួបពិភាក្សាការងារជាមួយ លោកស្រី អាលីហ្សា កូរ៉េដេរ៉ា​ ម៉រ៉ាឡិស (Alicia Corredera Morales) អនុប្រធានវិទ្យាស្ថានគុយបា ដើម្បីមិត្តភាពរបស់ប្រជាជន នៃប្រទេសគុយបា ដែលហៅកាត់ថា (ICAP) នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា បានមានប្រសាសន៍លើកឡើងពីចំណងមិត្តភាពដ៏ល្អ រវាងប្រទេសកម្ពុជា និងគុយបា ដែលមាន ជាយូរមកហើយ។​ ក្នុងនាម​ជាមិត្តគុយបា កម្ពុជាជំរុញឲ្យអាមេរិក លុបចោលការហ៊ុមព័ទ្ធ សេដ្ឋកិច្ចនៅលើគុយបា​។ នេះជាការបញ្ជាក់បន្ថែមរបស់ ឯកឧត្តមបណ្ឌិតអនុប្រធានទី២នៃរដ្ឋសភា។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍បន្តថា គុយបាជាមិត្តដ៏ល្អរបស់កម្ពុជា ដែលបានជួយគំាទ្រ និងលើកទឹកចិត្តកម្ពុជានៅគ្រាលំបាក គឺនៅពេលដែលកម្ពុជា ទើបតែងើបចេញពីរបបប៉ុលពត កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា ក្នុងការជួយឧបត្ថម្ភគំាទ្រដល់កម្ពុជា នៅគ្រប់ដំណាក់កាល។

លោកស្រី អាលីហ្សា កូរ៉េដេរ៉ា​ ម៉រ៉ាឡិស បានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីលោកស្រីបានចូលរួមរៀបចំសន្និសីទលើកទី៨ ស្តីពីទំនាក់ទំនងរវាងប្រជាជនអាស៊ី និងគុយបា ដែលបានរៀបចំធ្វើឡើងនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ និង ៨ ខែមេសាកន្លងទៅថ្មីៗនេះ។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានកោតសរសើរ និងអបអរសាទរ ចំពោះលទ្ធផលដ៏ល្អនៃសន្និសីទនោះ។ សន្និសីទបានបង្ហាញពីសាមគ្គីភាព និង ការរួបរួមគ្នាក្នុងការជំរុញឲ្យមានការប្រែប្រួលជាវិជ្ជមានចំពោះប្រជាជន និងប្រទេសគុយបា គឺធ្វើយ៉ាងណាជំរុញឲ្យសហរដ្ឋអាមេរិក​លុបចោលគំនាប សេដ្ឋកិច្ចលើប្រទេសគុយបា ដែល​មហាអំណាចនេះ បានដាក់ទៅលើគុយបាជាច្រើនឆ្នាំមកហើយនោះ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា សូមស្វាគមន៍និងគាំទ្រចំពោះការបង្កើតចំណងការទូតឡើងវិញរវាងគុយបា និងអាមេរិក និងបានទទូចស្នើឲ្យអាមេរិកលុបចោលទាំងស្រុងនូវការហ៊ុមព័ទ្ធសេដ្ឋកិច្ចលើប្រទេសគុយបា។

លោកស្រី អាលីហ្សា កូរ៉េដេរ៉ា​ ម៉រ៉ាឡិស បានថ្លែងអំណរគុណ ចំពោះជំហររបស់ប្រទេសកម្ពុជា ដែលបានគំាទ្រប្រទេសគុយបា។​ ចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងគុយបា បានផ្តល់នូវភាពជាវិជ្ជមានយ៉ាងច្រើន សម្រាប់ការប្រែប្រួលជាវិជ្ជមានរបស់ប្រទេសគុយបានាពេលកន្លងមក នេះ។

លោកស្រីមានជំនឿយ៉ាងមុតមំាថា ចំណងមិត្តភាពរវាងកម្ពុជានិងគុយបា ដែលស្ថាបនាដោយមេដឹកនាំជំនាន់មុន នៃប្រទេសទំាងពីរ បានកំពុងពង្រឹង ពង្រីកដោយអ្នកបន្តវេន។ លោកស្រី អាលីហ្សា កូរ៉េដេរ៉ា​ ម៉រ៉ាឡិស បានលើកឡើងថា ដោយមានការជួយគំាទ្រ និងលើកទឹកចិត្តពីបណ្តាប្រទេស ជាមិត្តគុយបា នឹងទទួលបានការអភិវឌ្ឍនាពេលខាងមុខមិនខានឡើយ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន