វិទ្យាស្ថានសភាកម្ពុជាប្រគល់វិញ្ញាបនបត្រ និងបើកថ្នាក់ភាសាអង់គ្លេសវគ្គបន្ត សម្រាប់មន្ត្រីអគ្គលេខាធិការដ្ឋានសភាទាំងពីរ__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០១៩__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា​ លើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ​ ៧កើត​ ខែបឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០១៨__ រដ្ឋសភាប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ចំនួនពីរទាក់ទងនឹងការបង្កើតថាមពលអគ្គិសនីនៅកម្ពុជា__ ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមពិធីបុណ្យឧទ្ទិសកុសល ប្រគេនព្រះវិញ្ញាណក្ខន្ឋព្រះគ្រូ អតីតចៅអធិការវត្តក្រពើហា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមពិធីបុណ្យឧទ្ទិសកុសល ប្រគេនព្រះវិញ្ញាណក្ខន្ឋព្រះគ្រូ អតីតចៅអធិការវត្តក្រពើហា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/12/2017 12:54:34 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យឧទ្ទិសកុសល ប្រគេនព្រះវិញ្ញាណក្ខន្ធព្រះគ្រូ ញ៉ែម សុភ័ក្រ្ត អតីតចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅឃុំព្រែកឬស្សី ស្រុកតាខ្មៅ ខេត្តកណ្តាល។

កម្មវិធីបុណ្យមានវត្តមាន សមាជិក សមាជិការដ្ឋសភា មន្រ្តីរាជការ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។ ព្រះឃោសធម្ម ញ៉ែម សុភ័ក្រ្ត ព្រះរាជា គណៈថ្នាក់ទោ អតីតជាព្រះចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហា បានទទួលអនិច្ចធម្ម វេលាម៉ោង ៦:០០នាទីល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ក្នុងព្រះជន្មាយុ៤៨វស្សា។

ជាពុទ្ធសាសនិកមួយរូប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅតែមានការសោកស្តាយចំពោះការអនិច្ចធម្មរបស់ ព្រះគ្រូឃោសធម្ម ញ៉ែម សុភ័ក្រ្ត ដែលព្រះអង្គបានបូជាព្រះបញ្ញាញា​ណ និងព្រះកម្លំាងកាយ ក្នុងការបម្រើវិស័យព្រះពុទ្ធសាសនារហូតមក។

ក្នុងឱកាសនោះ សម្តេចចក្រី និងលោកជំទាវ ព្រមទំាងបុត្រាបុត្រី ចៅប្រុសស្រីទំាងអស់ បាននាំ​យកបច្ច័យ និងទេយ្យទានជាច្រើនប្រគេនដល់ព្រះសង្ឃ និងឧទ្ទិសកុសលផលបុណ្យប្រគេន ព្រះវិញ្ញាណក្ខន្ធ ព្រះគ្រូ ញ៉ែម សុភ័ក្រ្ត បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន