27 | 01 | 2012
ប្រកាសព័ត៌មាន
សេចក្តីជូនដំណឹង
រដ្ឋសភាធ្វើបទបង្ហាញស្តីពីគោលនយោបាយផ្សះផ្សារលក្ខណៈបឋមដើម្បីអភិបាលកិច្ចល្អសម្រាប់សង្គមប្រជាធិបតេយ្យដែលកំពុងវិវត្តន៍ PDF Print E-mail

24.01.2012new

នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១២ រដ្ឋសភាបានរៀបចំបទបង្ហាញ​ស្តីពីគោលនយោបាយផ្សះផ្សារលក្ខណៈបឋមដើម្បីអភិបាលកិច្ចល្អសម្រាប់សង្គមប្រជាធិប​តេយ្យដែលកំពុងវិវត្តន៍ : ទស្សនវិស័យរបស់អាលឺ្លម៉ង់នៅកម្ពុជា ដោយមានការចូលរួមពី​ឯកឧត្តម លោកជំទាវ ជាសមាជិករដ្ឋសភា ព្រឹទ្ធសភា អង្គការអន្តរជាតិ និងមន្ត្រីរដ្ឋសភា ព្រឹទ្ធសភាមួយចំនួន។ បទបង្ហាញនេះរៀបចំដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភា សហការជា​មួយលេខាធិការដ្ឋានសម្របសម្រួលបចេ្ចកទេស នៃសភាកម្ពុជា (TCS) និងឧបត្ថម្ភដោយមូល​និធិខុនរ៉ាដប្រចាំនៅក​ម្ពុជា។

Read more...
 
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាទទួលជួប ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ចប់អាណត្តិ PDF Print E-mail

 

24.1.2012pic

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១២ សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឲ្យ ​ឯកឧត្តម សាយ៉េដ ចាវ៉ាដ ហ្គាវ៉ាម សាហ៊ីឌី (SEYED JAVAD GHAVAM SHAHIDI) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ អ៊ីស្លាមអ៊ីរ៉ង ដែលចប់អាណត្តិចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា។

នៅក្នុងជំនួបសវនាការ សមេ្តចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា សម្តេចសូម​ថ្លែង​នូវការកោតសរសើរចំពោះ ឯកឧត្តមក្នុងពេលបំពេញបេសកកម្មការទូតនៅកម្ពុជាកន្លងមក​បានបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងនោះឯកឧត្តមបាន​ជម្រុញឲ្យទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-អ៊ីស្លាមអ៊ីរ៉ង ឲ្យកាន់តែមាន លក្ខណៈល្អប្រសើរឡើង ជាពិសេសមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់​ថ្នាក់ដឹកនាំនីតិ- ប្បញ្ញត្តិ និងនិតីប្រតិបត្តិប្រទេសទាំងពីរ។

Read more...
 
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាង ហូយីន PDF Print E-mail

23.01.2012pic

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១២ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស​សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ​ឯកឧត្តម ចាង ហូយីន (Chang Hojin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា​ក្នុងខណៈដែលឯកឧត្តមបានចប់អាណត្តិ ហើយត្រូវបានទទួលការតែងតាំងតំណែងថ្មីជាជំនួយការផ្ទាល់​ទទួលផ្នែកកិច្ចការបរទេសរបស់ ឯកឧត្តម លី ម្យុងបាក់ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។

Read more...
 
សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាសមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ ឯកឧត្តម ចាង ហូយីន ចូលជួបធ្វើសវនាការ PDF Print E-mail

23.01.2012

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១២ សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតិឲ្យ ឯកឧត្តម ចាង ហូយីន (Chang Hohin) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជាចូលជួបធ្វើសវនាការ និងជម្រាបលា នៅវិមានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋសភា​នៃព្រះរាជាណាចក្រកម្ពុជា សមេ្តចសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងសូមចូល​រួមអបអរសាទរដោយក្តីសោមនស្សរីករាយបំផុតចំពោះឯកឧត្តម ក្នុងពេលបញ្ចប់ការទូតនៅ​កម្ពុជា ត្រូវបានតែងតាំងជាជំនួយការផ្ទាល់ ទទួលកិច្ចការបរទេសរបស់ ឯកឧត្តម លី ម្យុង បាក់ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។

Read more...
 
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួបសំណេះសំណាលជាមួយ ឯកឧត្តម ម៉ាក ហ្គូឌីង ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស PDF Print E-mail

20.01.2012

សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា​បានអនុញ្ញាតិឲ្យ ឯកឧត្តម ម៉ាក ហ្គូឌីង (MARK GOODING) ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស​ចូលជួបសំណេះសណាល និងធ្វើសវនាការ នៅវិមានរដ្ឋសភា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១២។

សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាង​កក់ក្តៅបំផុត នៅពេលឯកឧត្តម ម៉ាក ហ្គូឌីង ត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាព​ នៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា និងបន្តសហប្រតិបត្តិការល្អជាមួយស្ថាប័ន នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំងបណ្តាក្រសួងនានា ដើម្បីជំរុញឲ្យទំនាក់ទំនងមិត្តភាព​សាមគ្គីភាព ពិសេសកិច្ចសហប្រតិបត្តិការទេ្វភាគីរវាងប្រជាជននឹងប្រទេសទាំងពីរ កម្ពុជា-ចក្រភពអង់គ្លេស ឲ្យកាន់តែល្អប្រសើរ និងរឹងមាំខ្លាំងក្លាឡើងឥតឈប់ឈរ។

Read more...
 
More Articles...
« StartPrev12345678910NextEnd »

E-MAIL

 
Check Mail...

Related Links




 

Best View


Best View with
Mozilla FireFox 4.0

Who's online
We have 9 guests online